Hebrews 11

1រីឯជំនឿ​គឹ​ជា​ការ​ជឿជាក់​លើ​អ្វី​ដែល​បាន​សង្ឃឹម​និង​ជា​ការប្រាកដ​អំពី​អ្វីដែលមើលមិនឃើញ 2មនុស្សជំនាន់មុន​បាន​ទទួល​ការ​សរសើរដោយសារ​ជំនឿ​នេះឯង 3ដោយសារជំនឿ​យើង​យល់ថាពិភពលោកនេះកើតមក​ដោយសារ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់ដូច្នេះអ្វីៗ​ទាំងឡាយ​ដែល​មើលឃើញកើតមកពី​អ្វីៗ​ដែល​មើលមិនឃើញ 4ដោយសារជំនឿ​លោក​អេបិល​បាន​ថ្វាយយញ្ញបូជា​ដល់​ព្រះជាម្ចាស់​ដែល​ប្រសើរជាង​យញ្ញបូជា​របស់​លោក​កាអ៊ីន​ហើយ​ដោយសារជំនឿ​គាត់​បាន​ទទួល​ការ​សរសើរ​ថា​ជា​មនុស្ស​សុចរិត​ដ្បិត​ព្រះជាម្ចាស់​បាន​សរសើរតង្វាយ​របស់​គាត់​ហើយ​ដោយសារជំនឿ​ទោះបី​គាត់​ស្លាប់ហើយ​ក៏​ដោយ​ក៏​គាត់​នៅតែនិយាយ 5ដោយសារជំនឿ​លោក​ហេណុក​ត្រូវ​បាន​លើកឡើង​ទៅ​ស្ថានសួគ៌​មិន​ឲ្យ​ជួប​សេចក្ដី​ស្លាប់ឡើយ​គាត់​បាន​បាត់ខ្លួនពីព្រោះព្រះជាម្ចាស់លើក​គាត់​ឡើង​ប៉ុន្ដែ​មុនពេល​ព្រះជាម្ចាស់​លើក​គាត់​ឡើង​គាត់​បាន​ទទួល​ការ​សរសើរ​ថា​ព្រះជាម្ចាស់សព្វ​ព្រះ​ហឫទ័យ​នឹង​គាត់​ណាស់ 6ប៉ុន្ដែបើ​គ្មានជំនឿទេ​នោះ​មិន​អាច​គាប់​ព្រះ​ហឫទ័យព្រះជាម្ចាស់​បាន​ឡើយព្រោះ​អ្នកណា​ដែលចូលមកជិតព្រះជាម្ចាស់​អ្នកនោះ​ត្រូវតែជឿថា​ពិតជា​មានព្រះជាម្ចាស់ហើយ​ព្រះអង្គ​ប្រទានរង្វាន់​ដល់​អស់​អ្នកដែលស្វែងរកព្រះអង្គ 7ដោយសារជំនឿ​ពេល​លោក​ណូអេ​បាន​ទទួល​ការ​ព្រមាន​ពី​ព្រះជាម្ចាស់​អំពី​ហេតុការណ៍​ដែលមិន​ទាន់​ឃើញ​នៅ​ឡើយ​គាត់​ក៏​សង់ទូក​ធំ​មួយសម្រាប់សង្គ្រោះ​ក្រុម​គ្រួសារ​របស់​គាត់​ដោយ​ចិត្ដកោតខ្លាច​ហើយ​ដោយសារជំនឿនេះឯង​គាត់​បាន​ដាក់ទោសពិភពលោកនិង​បាន​ត្រលប់ជាអ្នកស្នងមរតក​លើ​សេចក្ដី​សុចរិតស្របតាមជំនឿ 8ដោយសារជំនឿ​លោក​អ័ប្រាហាំ​បាន​ស្ដាប់បង្គាប់​ពេល​ព្រះជាម្ចាស់​ត្រាស់ហៅ​គាត់​ឲ្យ​ចេញដំណើរទៅកន្លែងមួយដែល​គាត់​ត្រូវទទួល​ទុក​ជាមរតក​ហើយ​គាត់​បាន​ចេញទៅ​ដោយ​មិនដឹងថាទៅកន្លែងណា​ផង។ 9ដោយសារជំនឿ​លោក​អ័ប្រាហាំ​បាន​ស្នាក់នៅដូចជា​ជន​បរទេសក្នុងទឹកដី​ដែល​ព្រះជាម្ចាស់​បាន​សន្យា​គឺ​រស់នៅក្នុងរោងជាមួយ​លោក​អ៊ីសាក់និង​លោក​យ៉ាកុប​ជា​អ្នករួម​ស្នង​មរតកលើ​សេចក្ដី​សន្យាតែមួយ 10ដ្បិតគាត់​រង់ចាំទីក្រុងមួយ​ដែល​មានគ្រឹះ​ជា​ទី​ក្រុង​ដែលព្រះជាម្ចាស់​ជា​អ្នក​គូរ​ប្លង់ហើយ​ជា​អ្នក​សាង​សង់ 11ដោយសារជំនឿសារ៉ា​ដែល​ជា​ស្ដ្រី​អាក៏​បាន​ទទួលអំណាចឲ្យមានគភ៌ដែរទោះបី​គាត់​ហួសវ័យក៏ដោយព្រោះ​គាត់​បាន​រាប់ព្រះអង្គដែល​បាន​សន្យា​នោះ​ថាស្មោះត្រង់ 12ដូច្នេះមាន​មនុស្ស​ច្រើន​ឥត​គណនាដូចផ្កាយនៅ​លើ​មេឃនិងដូចខ្សាច់នៅឆ្នេរសមុទ្រដែលរាប់​មិន​អស់​បាន​កើតពី​មនុស្ស​តែ​ម្នាក់​ដែល​ដូចជាស្លាប់ហើយ 13អ្នកទាំង​អស់នោះបានស្លាប់ទាំង​មាន​ជំនឿ​ដោយ​មិន​បាន​ទទួលអ្វីៗ​តាម​សេចក្ដី​សន្យាផងប៉ុន្ដែ​ពួកគេ​បាន​ឃើញនិង​បាន​អបអរ​ចំពោះ​អ្វីៗទាំងនោះ​ពី​ចម្ងាយទាំងប្រកាសថា​ខ្លួន​ជា​ជន​បរទេសហើយ​ជា​អ្នក​ស្នាក់នៅ​បណ្ដោះអាសន្នលើផែនដី​នេះ។ 14អ្នកដែលនិយាយដូច្នេះបង្ហាញ​ឲ្យ​ឃើញ​ច្បាស់ថា​គេ​ស្វែងរកស្រុកមួយ 15ហើយបើ​គេ​នឹក​ស្រុក​ដែល​គេ​បាន​ចាក​ចេញ​មកនោះ​គេ​មានឱកាស​វិល​ត្រលប់​ទៅ​វិញ​បាន 16ប៉ុន្ដែតាមពិត​ពួកគេ​ចង់បាន​ស្រុក​មួយ​ដ៏​ប្រសើរជាង​នោះ​គឺជា​ស្រុក​ដែល​នៅ​ស្ថានសួគ៌។ ​ហេតុ​នេះ​ហើយ​បានជា​ព្រះជាម្ចាស់មិនខ្មាស​នឹង​ឲ្យ​ពួកគេ​ហៅថាព្រះ​របស់​ពួកគេឡើយដ្បិត​ព្រះអង្គ​បាន​រៀបចំក្រុងមួយ​សម្រាប់​ពួកគេ 17ដោយសារជំនឿ​នៅពេល​ព្រះជាម្ចាស់​ល្បងល​លោក​អ័ប្រាហាំ​គាត់​បាន​ថ្វាយអ៊ីសាក​ជា​យញ្ញបូជា​គឺ​គាត់​ជា​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំងអស់​បាន​ថ្វាយ​កូន​ប្រុស​តែ​មួយ​របស់​គាត់ 18ទោះបីមាន​សេចក្ដី​ថ្លែង​ទុក​អំពី​កូន​នោះ​ក៏ដោយ​ថា៖ ​«ពូជពង្ស​របស់​អ្នក​នឹង​ត្រូវ​រាប់តាមរយៈអ៊ីសាក»។ 19គាត់គិតថាព្រះជាម្ចាស់អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់ឡើងវិញបានហើយគាត់​ក៏​បាន​ទទួល​អ៊ីសាក​មក​វិញ​មែន​ទុកជា​រឿងប្រៀបប្រដូច​មួយ។ 20ដោយសារជំនឿ​លោក​អ៊ីសាក​បាន​ឲ្យ​ពរ​លោក​យ៉ាកុបនិង​លោក​អេសាវអំពីអ្វី​ដែល​នឹង​កើតឡើង 21ដោយសារជំនឿ​នៅពេល​លោក​យ៉ាកុប​រៀបនឹង​ស្លាប់​គាត់​បាន​ឲ្យ​ពរ​ដល់​កូន​ទាំងពីរ​របស់​លោក​យ៉ូសែបហើយ​បាន​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដោយ​ច្រត់​លើចុងឈើច្រត់ 22ដោយសារជំនឿ​នៅពេល​លោក​យ៉ូសែប​រៀបនឹង​ស្លាប់​គាត់​បាន​និយាយអំពី​ការ​ចាកចេញរបស់​ជនជាតិ​អ៊ីស្រាអែលហើយ​បាន​បង្គាប់​គេ​អំពីឆ្អឹង​របស់​គាត់ 23ដោយសារជំនឿ​នៅពេល​លោកម៉ូសេកើតមកឪពុកម្ដាយ​របស់​គាត់​បាន​លាក់​គាត់​ទុកបីខែព្រោះឃើញទារកនោះស្អាតហើយ​ពួកគេ​មិនខ្លាច​រាជ​ក្រឹត្យរបស់ស្ដេចឡើយ 24ដោយសារជំនឿ​នៅពេល​លោកម៉ូសេពេញវ័យ​គាត់​មិន​ព្រម​ឲ្យ​គេ​ហៅ​ថា​ជា​កូន​របស់​បុត្រីស្ដេច​ស្រុក​អេស៊ីព្ទទេ 25គាត់ជ្រើសរើសយក​ការ​រងទុក្ខលំបាកជាមួយប្រជារាស្ដ្រ​របស់​ព្រះជាម្ចាស់​ជា​ជាង​ការ​សប្បាយ​តែ​មួយភ្លែត​ក្នុង​បាប 26គាត់បាន​រាប់​សេចក្ដី​ត្មះ​តិះដៀល​ដោយព្រោះ​ព្រះ​គ្រិស្ដ​ថា​ជាទ្រព្យសម្បត្តិ​ដ៏​ប្រសើរ​ជាង​ទ្រព្យសម្បត្ដិ​ទាំងឡាយ​នៅ​ស្រុក​អេស៊ីព្ទដ្បិត​គាត់​បាន​សម្លឹងទៅរង្វាន់ 27ដោយសារជំនឿ​គាត់​បាន​ចាកចេញ​ពី​ស្រុក​អេស៊ីព្ទ​ដោយ​មិនខ្លាចស្ដេចខឹងឡើយដ្បិត​គាត់​បាន​កាន់​ចិត្ដ​មាំមួន​ប្រៀប​ដូចជា​បាន​ឃើញ​ព្រះជាម្ចាស់​ដែល​មនុស្ស​មិន​អាច​មើល​ឃើញ 28ដោយសារជំនឿ​គាត់​បាន​ធ្វើ​ពិធី​បុណ្យ​រំលងនិង​បាន​ប្រោះឈាមដើម្បីកុំ​ឲ្យ​មេបំផ្លាញកូនច្បង​មក​ប៉ះពាល់ពួកគេឡើយ 29ដោយសារជំនឿ​ពួកគេ​បាន​ដើរ​ឆ្លងសមុទ្រក្រហម​ប្រៀប​ដូចជា​ដើរ​លើដីគោក​ប៉ុន្ដែ​ពេល​ពួក​អេស៊ីព្ទសាកល្បង​បែរជា​ត្រូវ​ទឹក​សមុទ្រ​លេបត្របាក់ 30ដោយសារជំនឿកំផែង​ក្រុង​យេរីខូរ​បាន​ដួល​រលំ​បន្ទាប់ពី​ពួក​អ៊ីស្រាអែល​បាន​ដើរ​ព័ទ្ធជុំវិញប្រាំពីរថ្ងៃ 31ដោយសារជំនឿ​នាង​រ៉ាហាប​ជា​ស្ដ្រី​ពេស្យាមិន​បាន​វិនាសជាមួយ​ពួក​អ្នក​ដែលមិន​ស្ដាប់​បង្គាប់ទេ​ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើបការណ៍ដោយមេត្រីភាព 32តើឲ្យ​ខ្ញុំ​និយាយអ្វីទៀត? ​ដ្បិតខ្ញុំគ្មានពេលរៀបរាប់អំពី​លោក​គេឌាន​លោក​បារ៉ាក​លោក​សាំសុន​លោក​យែបថា​ស្ដេច​ដាវីឌ​លោក​សាំយ៉ូអែលនិងពួកអ្នកនាំព្រះបន្ទូល​ទាំងឡាយ​នោះ​ទេ 33ដ្បិតដោយសារជំនឿ​អ្នក​ទាំងនោះ​បាន​យកឈ្នះ​លើ​នគរទាំងឡាយ​ពួកគេ​បាន​ប្រព្រឹត្ដ​អំពើ​សុចរិត​បាន​ទទួលតាម​សេចក្ដី​សន្យា​បាន​បិទមាត់តោ 34បានពន្លត់អំណាចភ្លើង​បាន​គេច​ផុត​ពី​មុខដាវ​បាន​មាន​កម្លាំង​ឡើង​វិញក្នុង​កាល​ដែល​ទន់ខ្សោយ​ហើយ​បាន​ត្រលប់ជា​អ្នក​ពូកែច្បាំង​ទាំង​ធ្វើ​ឲ្យ​កងទ័ព​របស់​ជនជាតិដទៃបាក់ទ័ព​ទៀត​ផង។ 35រីឯពួក​ស្រីៗ​វិញ​បាន​ទទួលយក​មនុស្ស​ស្លាប់​របស់​ខ្លួនដែល​បាន​រស់​ឡើង​វិញហើយ​អ្នក​ខ្លះ​ទៀត​បាន​រងទារុណកម្ម​ដោយ​មិន​ព្រម​ឲ្យ​គេ​ដោះលែងឡើយដើម្បីទទួលបាន​ការ​រស់​ឡើង​វិញ​ដ៏​ប្រសើរជាង 36ហើយអ្នកខ្លះទៀត​ធ្លាប់​ត្រូវ​គេ​ចំអក​ត្រូវ​គេ​វាយ​នឹង​រំពាត់​ថែម​ទាំង​ត្រូវ​ជាប់គុកជាប់ច្រវាក់ 37ត្រូវគេ​គប់​នឹង​ដុំថ្ម​ត្រូវ​គេ​អារ​ផ្ដាច់​ជា​កំណាត់​ត្រូវ​គេ​សម្លាប់ដោយ​មុខ​ដាវ​ត្រូវ​ដើរ​ពនេចរដោយ​ស្លៀកពាក់​ស្បែកចៀម​និង​ស្បែកពពែ​មាន​សេចក្ដី​ខ្វះខាត​ត្រូវ​រងទុក្ខវេទនា​ព្រមទាំង​ត្រូវ​គេ​ធ្វើបាប 38ហើយពិភពលោកនេះមិនស័ក្តិសម​នឹង​ពួកគេទេ។ ​ពួកគេ​រសាត់អណ្ដែតតាមទីរហោឋាន​តាម​ភ្នំ​តាម​រអាងនិងតាមរូងដី 39អ្នកទាំង​អស់នេះទទួល​បាន​ការ​សរសើរដោយសារជំនឿ​មែន​ប៉ុន្ដែ​ពួកគេ​មិន​បាន​ទទួល​អ្វីៗ​តាម​សេចក្ដី​សន្យាឡើយ 40ដ្បិតព្រះជាម្ចាស់​បាន​ផ្គត់ផ្គង់អ្វីប្រសើរជាង​នោះ​ដល់យើងដើម្បី​កុំ​ឲ្យ​អ្នក​ទាំងនោះ​គ្រប់​លក្ខណ៍​ដោយ​គ្មានយើង
Copyright information for KhmKCB